មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយបូមទឹកហ៊ុន សែន ទី១៤ សុផា


នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយបូមទឹកហ៊ុន សែន ទី១៤ សុផា មានទីតាំងស្ថិតនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ បច្ចុប្បន្នក្រុមការងារបានស្តារប្រឡាយនាំទឹកចូលស្ថានីយ៍បូមទឹក ប្រវែង 800ម៉ែត្រ បាន 100ភាគរយ សាងសង់សំណង់លូ ស្ទាក់ទឹកទ្វារពីរហើយ 100ភាគរយ ចំណែកការងារ សាងសង់ស្ថានីយ៍បូមទឹកបានប្រមាណ 50ភាគរយ ។