ក្រុមការងារសង្កាត់សាលាកំរើកជួបសំណេះសំណាល និងចែកជូនសំលៀកបំពាក់ជូនដល់ប្រជាការពារភូមិទាំង៧ក្នុងសង្កាត់សាលាកំរើក
នៅល្ងាចថ្ងៃអង្គារ ០៧ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់សាលាកំរើក បានជួបសំណេះសំណាល និងចែកជូនសំលៀកបំពាក់ជូនដល់ប្រជាការពារភូមិក្នុងសង្កាត់សាលកំរើក។
ពិធីក៏មានការអញ្ជើញចូលរួមពី លោក សាម ឡន ចៅសង្កាត់សាលកំរើក និងជាប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក និងលោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់បានផ្តាំផ្ញើដល់ប្រជាការពារទាំងអស់អោយចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្កាត់ក៏ដូចជាក្រុងសៀមរាបយើងអោយកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងថ្ងៃបុណ្យជាតិធំៗ។
ក្នុងពិធិសំណេះសំណាលនេះដែរ លោក ប្រធានក្រុមការងារក៏បានចែកជូនសំលៀកបំពាក់ជូនដល់ប្រជាការពារក្នុងភូមិទាំង៧ ចំនួន ៤០ កំប្លេរ និងថវិកាចំនួន ២ ម៉ឺនរៀល ក្នុង១ នាក់ ។