លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយ ខណ្ឌ៧មករា រាជធានីភ្នំពេញ


(ភ្នំពេញ)៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ថ្នាក់ដឹកនាំសង្កាត់ និងថ្នាក់ដឹកនាំភូមិ នៅសាលខណ្ឌ ៧មករា រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
នាឱកាសនោះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលបានរួមចំណែកជួយក្នុងការអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះសម្រាប់ឲ្យអនុវត្ត រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ដោយបានរួមគ្នា ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍តាមមូលដ្ឋាន រួមទាំងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយភាពកក់ក្តៅ ទំនុកចិត្ត និងមានការជឿជាក់ មកលើការដឹកនាំរបស់យើងគ្រប់ជាន់ថ្នាក់ ជាពិសេស បញ្ហាភូមិ-ឃុំមានសុវត្ថិភាព ។
លោកជំទាវក៏បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ។

14639724_1322687944439988_8100959464160112538_n

14925492_1322688071106642_5074641596833996588_n

14937464_1322688121106637_2665865778653661254_n

14925790_1322687987773317_3516026574195292087_n

14907603_1322688434439939_4288553823168865341_n

14963320_1322688221106627_7159008049074750340_n

14956460_1322688314439951_5628822360524414933_n

14962693_1322688491106600_2252804708814488697_n