លោកជំទាវ ភឿង សកុណា អញ្ជើញពិនិត្យសកម្មភាពជួសជុលព្រះវិហារបុរាណនៃប្រាសាទវត្តរាជបូណ៌


លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អញ្ជើញពិនិត្យសកម្មភាពជួសជុលព្រះវិហារបុរាណនៃប្រាសាទវត្តរាជបូណ៌ដែលជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តបុរាណនានាក្នុង ខេត្តសៀមរាប។

សកម្មភាពជួសជុលដែលក្រុមការងារអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានកំពុងតែអនុវត្តរួមមាន ជួសជុលដំបូល ពង្រឹងគ្រឹះដែលជារចនាសម្ព័ន្ធបុរាណរបស់ព្រះវិហារ ជួសជុលក្បាច់ចម្លាក់បុរាណ និងរូបគំនូរបុរាណយ៉ាងល្អឯកនៅលើជញ្ជាំងព្រះវិហារដែលបង្ហាញអំពីរឿងរាមកេរិ៍្ត រឿងជាតក និងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុក។