ក្រុមការងារបច្ចេកទេស ចុះពិនិត្យការបូមល្បាប់ភក់គោករាក់មុខស្ថានីយបូមទឹក និងការថែទាំស្ថានីយបូមទឹកទាំង៥ ក្នុងខេត្តព្រៃវែង


នៅថ្ងៃ ពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការបូមល្បាប់ភក់គោករាក់មុខស្ថានីយបូមទឹក និងការថែទាំស្ថានីយបូមទឹកទាំង៥ នៃប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក ដែលមានទីតាំងលាតសន្ធឹងលើស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។