ឯកឧត្តម ចាន់ សុីណាត បានបន្តធ្វើការដឺកនាំក្រុមការងាររបស់ក្រសួង និងអជ្ញាធរដែនដី ធ្វើការជំរុញយ៉ាងសកម្មទ្វេរឡើង លើសកម្មភាពអូសទឹកបញ្ចូលទៅក្នុងអាងត្រពាំងថ្ម


នៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៩ ដោយគោរពតាមបទបញ្ជារដ៏មឿងមាត់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុីណាត ជាអនុប្រធានមុខព្រួញទិស ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង បានបន្តធ្វើការដឺកនាំក្រុមការងាររបស់ក្រសួង និងអជ្ញាធរដែនដី ដែលជាអ្នកទទួលផលពីអាងត្រពាំងថ្ម ធ្វើការជំរុញយ៉ាងសកម្មទ្វេរឡើងក្នុងការអនុវត្តបទបញ្ជាររបស់ឯកឧត្តមរដ្ឋន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លើសកម្មភាពអូសទឹកបញ្ចូលទៅក្នុងអាងត្រពាំងថ្ម ដោយលៃយ៉ាងណារុញទឹកត្រង់ឲដល់ចំណុចភូមិសាស្រ្ត ស្ពាន់ទី១ របស់អាងបន្ទាប់មកទើបអនុញាតឲបែកវាលតាមការកំណត់មួយជាក់លាក់។

សូមបញ្ជាក់ជូនថាឯកឧត្តមរដ្ឋមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ និងបញ្ជារផ្ទាល់ លើការបញ្ជូនទឹកពីប្រភពទឹក ទំលាក់ត្រង់ទៅក្នុងអាងត្រពាំងថ្ម ក្រោមការគិតគួរយ៉ាងច្បាស់លាស់បំផុតជៀសវាងមានការខ្ជះខ្ជាយទឹកបែកវាលឥតប្រយោជន៏ក្នុងពេល ET ខ្ពស់ នាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបច្ចេកទេសបានធ្វើការត្រៀមទឹករួចហើយ ដែលស្ទុកទុកក្នុងតំបន់ ០៥(តំបន់៥៥កូដប្រើក្នុងផែនការទំនើបកម្ម) ក្នុងតំបន់ក្រោម០៥ ក្នុងតំបន់អាងតាមុក ក្នុងតំបន់ទំនប់ថ្មី តំបន់ស្រែង១ និងស្រែង២ យ៉ាងគ្រប់គ្រាន់សំរាប់ធ្វើការផ្គត់ផ្គង់មកឲតំបន់អាងត្រពាំងថ្ម។