រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុចាប់ផ្តើមបើកដំណើរការឡើងវិញហើយ


រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុចាប់ផ្តើមបើកដំណើរការឡើងវិញហើយ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅ ខេត្តព្រះសីហនុបានផ្អាកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះបានចាប់ដំណើរការឡើងវិញហើយនៅដើមឆ្នាំ២០១៦នេះ។ លោក RUSSEL TIZON មន្ត្រីផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេបានបញ្ជាក់ថា ការចេញដំណើរពីភ្នំពេញ ទៅកាន់ក្រុង ព្រះសីហនុ និងពីខេត្តព្រះសីហនុមកកាន់ភ្នំពេញប្រើ រយៈពេល ៨ម៉ោងផ្លូវដែកមានចម្ងាយ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។ លោកបានបញ្ជាក់ទៀតថាការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរដើម្បីភ្ញៀវទេសចរ មើលឃើញទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្តនានាពីភ្នំពេញទៅដល់ខេត្តជាប់មាត់សមុទ្រ ព្រមទាំងការកាត់ បន្ថយការ កកស្ទះចរាចរតាមផ្លូវជាតិទៀតផង។ លោកបានបញ្ជាក់ថា បើសិនការធ្វើដំណើរដោយរថភ្លើងបានល្អ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គ្រោងបើក ការដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដោយកាត់តាមខេត្តតាកែវ និងខេត្តកំពត។ នេះបើតាមសារព័ត៌មានAkp៕