នៅរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមមន្រ្តីជំនាញ ចុះពិនិត្យការដ្ឋានស្ថាបនា ស្ថានីយ៍បូមទឹកបឹងត្របែក អាងស្ដុកទឹកបឹងត្របែក និងអាងស្ដុកទឹកបឹងទំពុន ដើម្បីរកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ កំពុងរស់នៅ ក្នុងសំណង់មិនរៀបរយ នាអាងស្តុបទឹកបឹងត្របែក និងអាងស្ដុកទឹកបឹងទំពុន ស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ដើម្បីមានវិធានការដោះស្រាយតាមគោលការណ៍ ប្រជាជន និងអាជ្ញាធរ រួមគ្នា ស្ថាបនាផ្លូវ កសាងប្រព័ន្ធប្រឡាយ ដើម្បីរំដោះបឹងនេះ រក្សាអាងស្ដុកទឹក ក្នុងគោលបំណងកាត់បន្ថយទឹកលិចរាជធានីភ្នំពេញយើង។