រោងចក្រផលិតកាបូបថ្មីៗចំនួន២ទៀត ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការ សរុបទុនវិនិយោគជិត៩លានដុល្លារ


គម្រោងវិនិយោគបើករោងចក្រផលិតកាបូបចំនួន២គម្រោងថ្មីទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៩លានដុល្លារអាមេរិក។

Facebook របស់ CDC បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖​ Y.S.C YORKSON STAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារលេខ៦១០ ផ្លូវលេខ៣៧១ (ទំនប់ថ្មី) ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២៥០កន្លែង។

២៖ ​LIMELIGHT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៦៦កន្លែង៕