សកម្មភាពមនុស្សធម៏ក្រុមការងារមូលនិធិសង្គ្រោះបន្ទាន់របស់ឯកឧត្តម អ៊ី ឈាន


នៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៦ ក្រុមការងារមូលនិធិសង្គ្រោះបន្ទាន់របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបែងចែកជាពីរក្រុមដោយក្រុមទីមួយចុះទៅឃុំស្ទឹងត្រង់ស្រុកសាលាក្រៅនិងយកទៅប្រគល់ជូនដល់ដៃលោកយាយលោកតាតាមខ្នងផ្ទះ ដោយឡែកមួយក្រុមទៀតរៀបចំផ្តល់ជូននៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តប៉ៃលិន ។ មូលនិធិចាស់ជរាក្នុងខេត្តប៉ៃលិនក្រោមការឧបត្ថម្ភពីឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នូវតែបន្តឧបត្ថម្ភជូនជារៀងរាល់ខែដល់លោកយាយ លោកតា ចាស់ជរា ដែលមានជីវភាពក្រលំបាក គ្មានទីពឹងក្នុងខេត្តប្រមាណ១៦០នាក់ដោយម្នាក់ៗទទួលបាន១សែនរៀល។

t t2 t3 t1