ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលីបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសមាហរណកម្មវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ


ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលីបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសមាហរណកម្មវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ក្រោមប្រធានបទអនាម័យ និងអាហារូបត្ថម្ភល្អធ្វើឲ្យកុមារលូតលាស់ល្អៈ ពីភស្តុតាងទៅលទ្ធផលជាក់ស្តែង។
អង្គសិក្ខាសាលាថ្នាក់ជាតិនេះ បានប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Inter-Continental ដោយមានកិច្ចសហប្រតិបត្តិការពីក្រសួង ស្ថាប័នរដ្ឋ និងមានការចូលរួមពីអង្គការជាតិ និងអន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។

vv1 vv2 vv4 vv5 vv3