ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរ ខួបលើកទី១០៨ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌលវប្បធម៌កោះសំពៅមាស បានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរ ខួបលើកទី១០៨ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដោយបានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អង្គការដៃគូ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សមាជិក សមាជិកា សាខា អនុសាខា និងបណ្តាញសមាគមនារី ខេត្ត ស្រុក ក្រុង និងតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជាង១ពាន់នាក់។

ក្នុងឱកាសនោះក៏មានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជាង១ពាក់នាក់ ក្នុងម្នាក់ទទួលបានសារុង១ ដែលជាអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ផងដែរ៕