លោកអភិបាលរាជធានីភ្នំពេញ បានជួបសវនាការជាមួយលោក Tatsuji Osada ប្រធានអង្គការ Nihon Gaiko Kyokaiប្រទេសជប៉ុន


នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសវនាការជាមួយលោក Tatsuji Osada ប្រធានអង្គការ Nihon Gaiko Kyokaiប្រទេសជប៉ុន ដែលបាននាំយកនូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង ឧបត្ថម្ភដល់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងជំនួបនេះដែរ លោកអភិបាល ក៏បានថ្លែងអំណរគុណចំពោះអង្គការ ក៏ដូចជាប្រទេសជប៉ុនដែលបានរួមចំណែកជួយដល់កម្ពុជា ទាំងផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយ-លូ ការដោះស្រាយបញ្ហាចរាចរណ៍ និងការកសាងសាលារៀន ទាំងផ្នែកសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស និងទាំងការជួយរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មទឹកសំអុយជាដើមដែលទាំងនេះបានដកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប៕

14915417_1329072630468186_8615512424500413148_n

14937302_1329072623801520_1946499837378410489_n

14937463_1329072627134853_3749349863432470200_n

14963248_1329072690468180_2628888148984773382_n