ឯកឧត្តម​ ទៀ​ សីហា និងឯកឧត្តម​ អ៊ឹង​ ហឿន​ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងពិធីប្រគល់ម៉ូតូចំនួន៤០គ្រឿងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប


ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ឯកឧត្តម​ ទៀ​ សីហា​ អភិបាកខេត្ត​ និងឯកឧត្តម​ អ៊ឹង​ ហឿន​ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិធីប្រគល់ម៉ូតូចំនួន៤០គ្រឿងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាលនេះដែរ​ ឯកឧត្តម​ អភិបាលខេត្តបានផ្តាំផ្ញើដល់មន្ត្រីអាវុធហត្ថទាំងអស់ត្រូវបន្តសហការគ្នាជាមួយអ្នកពាក់ព័ន្ធអោយបានស្អិតរមួតបន្ថែមទៀតក្នុងការបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងអោយបានទាន់ពេល។

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ អភិបាលខេត្តបានថ្លែងអំណរគុណដល់មន្ត្រីអាវុធហត្ថទាំងអស់ដែលបានបំរើនិងការពារដល់បងប្អូនប្រជាលរដ្ឋកន្លងមក​។