សម្តេចភក្តី សាយ ឈុំ ទទួលជួបស្តាប់របាយការណ៍ស្តីពី សមិទ្ធផលសំខាន់ៗ លើវិស័យសាធារណការ នឹងដឹងជញ្ជូន


រសៀលថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបរាយការណ៍អំពីសមិទិ្ធផលសំខាន់ៗ លើវិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩៕