ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ អូឡេក សាលយូកូវ


ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី, ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ អូឡេក សាលយូកូវ ( Oleg Salyukov ) អគ្គមេបញ្ជាការ កងទ័ពជើងគោកសហព័ន្ធរុស្ស៊ី។