ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូបនៅសាលាក្រុងបាត់ដំបង


នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០នាទី នៅសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥រូប ដឹកនាំដោយលោក សេក ចិន្រ្តា អភិបាលរងក្រុងបាត់ដំបង ដើម្បីសិក្សា ស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងនៅតាមសង្កាត់ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់សង្កាត់ ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លូននាពេលកន្លងមក។