ប្រធាននាយកដ្ឋានវិស្វកម្ម និងមន្រ្តីបចេ្ចកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារស្តារប្រឡាយមេ និងសាងសង់ប្រឡាយស្ទឹងតូច


នៅថៃ្ងពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២៧ ខែមីនា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងមន្រ្តីបចេ្ចកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យការងារស្តារប្រឡាយមេ និងសាងសង់ប្រឡាយស្ទឹងតូចពីបេតុងសសៃដែក ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដែលការងាររួមមាន៖
– ស្តារប្រឡាយមេប្រវែង ៨៥០ម៉ែត្រ
– ស្ថាបនាប្រឡាយពីបេតុងសសៃដែក
ប្រវែង ៨៥០ម៉ែត្រ
– សាងសង់សំណង់សិល្បការ ០៤កន្លែង
ក្រោយពីពេល ស្តារនិងសាងសង់រួច ប្រឡាយនេះអាចដោះ ទឹកជំនន់ពីស្ទឹងព្រែកត្នោតបានមួយភាគ និងអាចនាំទឹកពីទំនប់៧ មករា តាមរយៈ ស្ទឹងតូច ក្នុងទឹកដីខេត្តកណ្តាលហូរទៅចាក់បំពេញ ទន្លេបាទី ក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ នឹងអាចយកទឹកទៅធ្វើការស្រោចស្រពលើផ្ទៃដីជាច្រើនហិកតា តាមប្រឡាយហនុមានផងដែរ។