ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បឋសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងគោរុកោសល្យ ខេត្តស្វាយរៀង និងបានផ្តល់ទីចាត់ការ អាគារសិក្សា អាគារស្នាក់នៅមួយចំនួន ។
បនា្ទប់មកសម្តេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ។