សម្ពោធសមិទ្ធផលនិងបញ្ចុះបឋមសិលាកសាងឧប្បដ្ឋាសាលានៅវត្តទួលអំពិល ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈសមិទ្ធផលនានា ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ និង បញ្ចុះបឋមសិលាសាងសង់ឧប្បដ្ឋានសាលាថ្មីបន្ថែមទៀត នៅក្នុងវត្តទួលអំពិល ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់
ឆ្នាំង ។ ពិធីនេះត្រូវបានធ្វើឡើងនៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក
ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តនិងចូលរួមពី ឯកឧត្តមហ៊ី ណាត អភិបាករងខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់ថ្នាក់ជាតិចុះក្រុង លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត សប្បុរសជន និង ប្រជាពលរដ្ឋសរុបចំនួន៣១៥នាក់។

លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថាៈ សមិទ្ធផលនៅក្នុងវត្តទួលអំពិលដែលដាក់សម្ពោធអោយប្រើប្រាស់នាពេលនេះ មានផ្លូវ ក្លោងទ្វារវត្ត ការចាក់ដីបំពេញទីធ្លាវត្ត របង អណ្តូងទឹក បន្ទប់ទឹក និង ដាក់អំពូលពន្លឺព្រះអាទិត្យ ដែលសមិទ្ធផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ លោក
ជំទាវ កែប សុំ អ៊ុំ មាន្នូរិន្ទ និងលោកជំទាវ ជូប៊ុនអេង ព្រមទាំងប្រជាពលរដ្ឋពុទ្ធិបរិស័ទ និង សប្បុរសជនជាច្រើនទៀតផងដែរ ដោយចំណាយនូវការសាងសង់អស់ប្រមាណជាង៣០៥,៦៣៥
ដុល្លា។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ អបអរសាទរ និងថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ដែលកើតចេញពីការខិតខំដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួមការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជា
ពលរដ្ឋដែលមានសទ្ធាជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីវត្តអារ៉ាមនេះ។ ទន្ទឹមនឹងនេះ សមិទ្ធផលទាំងអស់នេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យប្រទេស កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះលោកជំទាវ បានបំពាក់គ្រឿង
ឥស្សរិយយសដល់ព្រះចៅអធិការ និង សប្បុរស
ជនដែលបានចូលរួម កសាងនូវសមិទ្ធិផលនានា ក្នុងវត្តទួលអំពិល និងចូលបច្ច័យចំនួន៦លាន៧០
ម៉ឺនរៀល ។ ជាមួយគ្នានោះដែរ លោកជំទាវ គណអធិបតី បានអញ្ចើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលនានាក្នុងវត្ត និងបញ្ចុះបឋមសិលាសាងសង់ឧប្បដ្ឋានសាលាផងដែរ ។