រសៀលនេះ ថៃ្ងចន្ទ ៤កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណេីរដោយ ក្រុមការងារមន្រ្តីមន្ទីរធនធានទឹកខេត្ត និងក្រុមហ៊ុនស៊ីណូហាយដ្រូ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធមេកានិច បញ្ជាបិទ បើក និងថែទាំទ្វារទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហានទី២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។