សហគមន៍ខ្មែរនៅឡូវ៉ែលប្រារព្ធខួប ៧មករា


Khmer US 12 01 16 2 copy

     សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រារព្ធ​ពិធី​បុណ្យ​ខួប​លើ​ទី​៣៧ នៃ​ថ្ងៃ​ជ័យ​ជំនះ ៧មករា ដែល​មាន​អ្នក​ចូល​រួម​ជិត ​៤០០​នាក់​ ។ ពិធី​នេះ​ត្រូវ​បាន​គេ​ធ្វើ​នៅ​ទី​ក្រុង​ឡូ​វ៉ែល រដ្ឋ​ម៉ាសាឈូ​សេត កាល​ពី​ចុង​សប្តាហ៍​មក​នេះ​ និង​ក៏​មាន​ការ​រៀប​ចំ​ជា​ហូរ​ហែ​តាម​រដ្ឋ​ដទៃៗ​ទៀត​ផង​ដែរ ​។

     មនុស្ស​ទាំង​ ៤០០​នាក់​ ដែល​ចូល​រួម​មាន​ខ្លះ​មក​ពី​រដ្ឋ Rhode Island… ក្រុង លីន, ក្រុង រីវ័រ និង​ប្រជាពលរដ្ឋ​ក្នុង​ទី​ក្រុង ឡូវ៉ែល រដ្ឋ​ម៉ាសាឈូសេត ក្រោម​អធិបតី​ភាព​អភិបាល​ក្រុង​ថ្មី, និង​មាន​វត្តមាន​កុង​ស៊ុល​កិត្តិយស លោក អ៊ូ សុវណ្ណ និង​ក៏​មាន​ការ​ចូល​រួម​ពី​ក្រុម​យុវជន​១៥៧ ​ពី​ប្រទេស​កម្ពុជា​ជា​ច្រើន​នាក់​ផង​ដែរ ​។ ដោយ​ឡែក​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ខ្លះ ក៏​គេ​បាន​ឃើញ​មក​ចូល​រួម​ផង​ដែរ​ ។

     ក្រុង​ឡូ​វ៉ែល​រដ្ឋ​ម៉ាសាឈូសេត គឺ​ជា​ក្រុង​នៃ​សហគមន៍​ខ្មែរ​ធំ​ទី​២ ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​សហគមន៍​ខ្មែរ​ក្នុង ក្រុង​ឡុង​ប៊ិច​ រដ្ឋ​កាលីហ្វ័រនីញ៉ា​ ។ ក្រុង​ឡូវ៉ែល គឺ​ជា​ក្រុង​នៃ​សហគមន៍​ខ្មែរ​មួយ​ ដែល​មាន​ការ​រស់​នៅ​ចម្រុះ ​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា… អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​គណបក្ស​នយោបាយ​ដទៃ​ទៀត​ផង​ដែរ ​។ ស្មារតី​ ៧​មករា​ នៅ​ក្រៅ​ប្រទេស ត្រូវ​គេ​ឃើញ​ថា បាន​ទទួល​ស្គាល់​ពី​សាធារណជន​ជា​ច្រើន ​ដែល​និយាយ​ថា​ ជា​ទិវា​ជួយ​រំដោះ​ជីវិត​ប្រជាជន​ខ្មែរ ​អោយ​រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​… ប៉ុន្តែ​ក៏​មាន​អ្នក​នយោបាយ​ប្រឆាំង​ខ្លះ ដែល​ចោទ​ថា​ទិវា​ ៧​មករា គឺ​ជា​ការ​នាំ​ទាហារ​វៀតណាម​ ចូល​លុក​លុយ​កម្ពុជា​ បើ​ទោះ​បី​ជា​ទាហារ​វៀតណាម​បាន​ប្រកាស​ការ​ដក​ខ្លួន​ ចេញ​ពី​កម្ពុជា​កាល​ពី​ចុង​ទសវត្ស​ ១៩៨០ ក្រោម​ការ​ឃ្លាំ​មើល​ជា​អន្តរ​ជាតិ​នោះ​ក្តី​ ។

Khmer US 12 01 16 3 copy

Khmer US 12 01 16 4 copy