ការប្រើថ្នាំផ្សះដែលគ្មានវេជ្ជបញ្ជា បានបណ្តាលអោយមនុស្សជាច្រើន បានប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ។ ក្រសួងសុខាភិបាលនៅថ្ងៃទី១១ មករានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរទូទៅ ជាមួយការបញ្ជាក់ថា មនុស្សច្រើនសែននាក់ក្នុងមួយឆ្នាំៗ បានបាត់បង់ជីវិតដោយសារការប្រើថ្នាំផ្សះគ្មានវេជ្ជបញ្ជា បណ្តាលអោយមានការសុំានឹងថ្នាំផ្សះ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃទី១១ មករានេះ បានអោយដឹងថា បញ្ហាសុំាថ្នាំផ្សះ ត្រូវគេរកឃើញថាកំពុងកើតមាន នៅប្រទេសកម្ពុជា និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត នាពេលនេះ ។ ភាពសុំានឹងថ្នាំផ្សះ បានកើតឡើងដោយសារការប្រើថ្នាំផ្សះមិនបានត្រឹមត្រូវ ដែលបង្កអោយបាក់តេរីជាច្រើនបានក្លាយទៅជាមានភាពធន់ទៅនឹងថ្នាំផ្សះ។
ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋថា ដើម្បីកុំអោយមានភាពសុំានៃថ្នាំផ្សះ ដូចជាជំងឺគ្រុនក្តៅ ឬផ្តាសាយ សូមកុំប្រើថ្នាំផ្សះ… ហើយមេត្តាសូមកុំទិញថ្នាំផ្សះតាមវេជ្ជបញ្ជា… គឺមានតែគ្រូពេទ្យ ឬវេជ្ជបណ្ឌិតប៉ុណ្ណោះដែលចេញ វេជ្ជបញ្ជាអោយប្រើថ្នាំផ្សះបាន…ហើយសូមកុំប្រើថ្នាំផ្សះតាមវេជ្ជបញ្ជា ដែលធ្លាប់បានចេញពីមុនមកអោយសោះ ។