គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីរាយការណ៍លទ្ធផលការងារចូលរួមកិច្ចប្រជុំសហភាពអន្តរសភា (IPU) នៅប្រទេសកាតា និងកិច្ចប្រជុំសភានិយាយភាសាបារាំង (APF) នៅប្រទេសរុស្ស៊ី បូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការទី៥ព្រឹទ្ធសភា ប្រចាំខែមេសា ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕