សូមស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍នៃយុវជនកម្ពុជាជាមួយនឹងជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួត រ៉ូបូត​ក្រោម​ទឹក​​​ម៉េត​អាស៊ាន​ទី៣ ឆ្នាំ​២០១៩


ភ្នំពេញ៖ យុវជនកម្ពុជាដែលជាសិស្សនៃវិទ្យាល័យទូលទំពូង បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា វិញដោយបានពាំនាំនូវកិត្តិយសជូនជាតិ បន្ទាប់ពីទទួលបានជ័យលាភីលេខ១ ជាលើកទី២ ពីការប្រកួតរ៉ូបូត​ ក្រោមទឹក​ម៉េត​លើក​ទី៣ “3rd ASEAN MATE Underwater Robot Competition ” ដែល ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមជម្រាបថាព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ លើទេពកោសល្យរូបវិទ្យា គណិតវិទ្យា អេឡិចត្រូនិក និងវិស្វកម្ម សម្រាប់យុវសិស្ស ដោយប្រើប្រាស់ចំណេះដឹង ដែលពួកគេទទួលបានពីការរៀននៅក្នុងថ្នាក់មកជាការដោះស្រាយ បញ្ហា (Problem-solving) ដែលទាក់ទងនឹងស្ថានភាពក្រោមទឹក៕