ដោយសារមើលឃើញពី ការខ្វះខាតរបស់ ក្មេងប្រុស ក្មេងស្រី ៤នាក់ ជាបងប្អូននឹងគ្នា ដែលរស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស ធ្វើអោយក្លាយទៅជាកុមារកំព្រា ដោយឪពុកបោះបង់ចោល ទៅមានប្រពន្ធចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹងសូន្យឈឹង នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ លោកជំទាវ ស៊ឺង ស៊ីយ៉ុង សមាជិកគណៈចលនាមហាជន អញ្ជើញជាតំណាង លោកជំទាវឧបនាយករដ្ឋមន្រ្តី នាំយកអំណោយដែលមាន គ្រឿង ឧបភោគ -បរិភោគ ដូចជា៖ ថវិកាចំនួន ៥០ម៉ឺនរៀល, កង់ថ្មីចំនួន ១គ្រឿង, អង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន២យួរ ទឹកត្រីចំនួន០២យួរ, និងថវិកាសប្បុរស ជនមួយចំនួនទៀត ជូនដល់ដៃក្រុមគ្រួសារ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានឯកភាព តាមសំណើរបស់ម្តាយកុមារកំព្រានោះ បញ្ជូនកុមារកំពា្រចំនួន៣រូបអោយ បន្តការសិក្សាជំនាញ នៅមណ្ឌលកុមារកំព្រាសង្គមកិច្ចខេត្ត និង១រូបទៀតអោយ នៅ មើលថែរក្សាជីជូនចាស់ជរា។
លោកជំទាវ ម៉ែន សំអន ផ្តល់អំណោយដល់កុមារកំព្រា នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស
