នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តការប្រមូលពន្ឋប្រថាប់ត្រាលើការផ្ទេរសិទ្ឋិកាន់កាប់អចលទ្រព្យដែលចុះបញ្ជី និងមិនទាន់ចុះបញ្ជើក្នុងរាជធានីភ្នំពេញ ដែលពន្ឋប្រថាប់ត្រានេះបានចូលរួមចំនែកមួយនៃសារៈសំខាន់យ៉ាងខ្លាំងណាស់ក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ និងដើម្បីយកថវិកាមកអភិវឌ្ឍន៏លើគ្រប់វិស័យដែល
ចាំបាច់នានារួមមាន ថ្នល់ ស្ពាន ជាដើម ដូចនេះមន្ត្រីពាក់ព័ន្ឋនានាដែលត្រូវ អនុវត្តន៏ត្រូវតែខិតខំប្រមូលពន្ឋប្រថាប់ត្រាទៅលើអចលនទ្រព្យនេះ ឲ្យបានច្រើននិងឲ្យអស់ពីលទ្ឋិភាពក្នុងការប្រមូលពន្ឋនេះចូលថវិការដ្ឋ ។ ដែលមានមន្រ្តីពាក់ព័ន្ឋ នានានិងអាជ្ញាធរដែនដីផងដែរ។
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតីក្នុងអង្គប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តការប្រមូលពន្ឋប្រថាប់ត្រាលើការផ្ទេរសិទ្ឋិកាន់កាប់អចលទ្រព្យ
