កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ស្ថិតិ​ និងអត្រានុកូលដ្ឋាន​ ការងារផ្តល់សៀវភៅស្នាក់នៅ​(ក២)​ សៀវភៅ​គ្រួសារ(ក៤)​​ ការងារអត្តសញ្ញាណប័ណ្ណ​ និងការងារអន្តោប្រវេសន្ត​


ថ្ងៃ​ព្រហស្បតិ៍​ ៦កេីត​ ខែពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំលេខ​ ០១​ រដ្ឋបាល​ខេត្តសៀមរាប​ មានបេីកកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារស្ថិតិ​ និងអត្រានុកូលដ្ឋាន​ ការងារផ្តល់សៀវភៅស្នាក់នៅ​ សៀវភៅ​គ្រួសារ​ ការងារអត្តសញ្ញាណប័ណ្ណ​ ការងារអន្តោប្រវេសន្ត​ ដឹកនាំដោយ​ លោកស្រី​ យូ​ សុភា​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងមានការចូលរួមពី​ នាយករង​រដ្ឋបាល​ នាយកទីចាត់ការរដ្ឋបាល​ ស្នងការរង​ អធិការក្រុង​-ស្រុក​ ទទួល​ផែន​ការងារស្ថិតិ​ និងអត្រានុកូលដ្ឋាន​ មន្ទីរ​ផែន​ការខេត្ត​ មន្ទីរ​ការងារ​ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ​ខេត្ត​ លោក​ លោកស្រីអភិបាល​ អភិបាលរង​ ក្រុង​ ស្រុក មន្ត្រី​ការិយាល័យ​ស្ថិតិ​ និងអត្រានុកូលដ្ឋាន​ខេត្ត​ សរុបចំនួន​ ៣៨នាក់។

កិច្ចប្រជុំ​នេះផ្តោតលេីការងារ​មួយចំនួនដូចខាងក្រោម៖
១-ការចុះធ្វេីបច្ចុប្បន្នភាព​ និងគ្រប់គ្រងការងារស្ថិតិ​ និងអត្រានុកូលដ្ឋាន​ ការផ្ដល់សៀវភៅស្នាក់នៅ​ សៀវភៅ​គ្រួសារ​ ការផ្ដល់អត្តសញ្ញាណប័ណ្ណ​ ការងារគ្រប់គ្រងជនអន្តោប្រវេសន្ត​៕

២-ការស្វែងរកដំណោះស្រាយ​ លេីបញ្ហាប្រឈមនានា​ ដែលមន្រ្តីអត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ មន្ត្រីជំនាញក្រុង​ ស្រុក​ មន្ត្រី​ទទួល​បន្ទុក​កាងារទាំងអស់នេះ​ បានជួបប្រទះកន្លងមក​ ដេីម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ មានភាពច្បាស់លាស់​ មានភាពសុីចង្វាក់គ្នា​ ទទួលបានទិន្នន័យដូចគ្នា​ ដេីម្បីឲ្យការងារនេះរលូន​ ជោគជ័យ​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕