បុណ្យឆ្លងសម្ពោធកុដ្ឋ និងសមិទ្ធផលនានាក្នុងវត្តព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ


ស្របពេលដែលរដ្ឋាភិបាល ប្រារព្វទិវាចងចាំនៃថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ​វត្តព្រែកសាម៉ាន់ ស្រុកឆ្លូង មានរៀបចំពិធីសម្ពោធកុដ្ឋ និងសមិទ្ធផលនានាក្នុងវត្តព្រែកសាម៉ាន់ ជាអំណោយសប្បុរសជនក្នុងនិងក្រៅខេត្ត និងក្រៅប្រទេស ដែលចំណាយអស់ថវិការប្រមាណជាង ៣០ ម៉ឺនដុល្លាអាមេរិក ក្រោមអធិបតីឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងព្រះសិរីសុន្ធរវង្ស ជុន ស៊ីអ៊ីម ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត រួមប្រជាពុទ្ធបរិស័ទប្រមាណជាង៣៥០នាក់ ។

ក្នុងរបាយកាណ៍សាងសង់ ដែលបញ្ជាក់ដោយព្រះរតនៈមន្នីវង្ស យ៉ែម សុខហេង ព្រះចៅអធិការវត្ត គឺ សមិទ្ធនានាក្នុងវត្តព្រែកសាម៉ាន់ ដែលចំណាយថវិការអស់ប្រមាណជាង ៣០ម៉ឺនដុល្លាអាមេរិកនេះ រួមមាន៖ កុដ្ឋ របង ក្លោងទ្វារ រូបសំណាក់ ចាក់ដី និងចាក់សាប ដែលទាំងអស់នេះ គឺទទួលបានពីការចូលរួមសទ្ធាជ្រៈថ្លាររបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅខេត្ត ទើបសម្រេចបាននូវសមិទ្ធផលទាំងនេះ ឈានដល់ធ្វើពិធីកាត់ខ្សែបូរសម្ពោធឆ្លងនាពេលនេះ ។

មានថេរដីកា និងប្រសាសន៍សំណេះសំណាល ពីព្រះមេគណខេត្ត និងអភិបាលរងខេត្ត ថ្លែងការកោតសរសើរចំពោះព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្វែងរកគៀងគរសប្បុរសជន និងបរិច្ចាកនូវសទ្ធាជ្រៈថ្លារក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាក្នុងខេត្តក្រចេះ ។ ម្យ៉ាងវិញទៀត ការចូលរួមនូវសទ្ធាទាំងនេះ គឺមិនមែនតែជាគោលបំណងនៃការសន្សំបុណ្យកុសល ក្តីសុខ និងរួចចាក់ផុតទុក្ខនៅពេលខាងមុខ ឬនៅជាតិក្រោយនោះទេ គឺជាការចូលរួមកសាង និងអភិវឌ្ឍន៍នូវវិស័យព្រះពុទ្ធសាសនាឲ្យកាន់ តែមានការរីកចម្រើនតទៅមុខជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ហើយការចូលរួមទាំងនេះ គឺបញ្ជាក់ពីការរីកចម្រើននូវសេដ្ឋកិច្ចបងប្អូនប្រជាពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងមានដៃគូរវិនិយោគអភិវឌ្ឍន៍ ក្នុងនិងក្រៅប្រទេស ដឹកនាំដោយប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ រួមនិងថ្នាក់ដឹកនាំឥសរ្សជនជាច្រើនរបស់កម្ពុជាផង ។

ក្នុងនោះដែល ព្រះគ្រូ និងឯកឧត្តម បាននិមន្ត និងស្នើសុំដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ត្រូវបន្តចូលរួមគាំទ្រ ថែរក្សាការពារនូវសមិទ្ធផលថ្មីៗដែលកើតមានក្នុងមូលដ្ឋាន សហគមនរបស់ខ្លួនឲ្យបានគង់វង្ស និងបន្តអភិរក្សនូវសមិទ្ធផលចាស់ដែលដូនតាបន្សល់ទុក ។ ជាពិសេស បន្តចូលរួមគាំទ្របរិច្ចាកនូវធនធាន ដើម្បីរួមគ្នាអភិវឌ្ឍន៍នូវគ្រប់វិស័យ ក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត ៕