ពិធី​ប្រគល់​សញ្ញាបត្រ​បរិញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​បី​ជូន​​ដល់​និស្សិត​ដែល​សិក្សា​នៅ​ភ្នំពេញ


ភ្នំពេញ៖ ​សាកលវិទ្យាល័យ​អារីហ្សូណា សាកល​វិទ្យាល័យ​រដ្ឋហ្វតហេស៍ និង​សាកល​វិទ្យាល័យ AUPP បាន​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី​ចំនួន​៣៦​នាក់។ តាម​រយៈ​កម្មវិធី​សិក្សា​យក​សញ្ញាបត្រ​ពីរ (Dual Degree) និស្សិត AUPP នឹង​ទទួល​បាន​សញ្ញាបត្រ​ចេញ​ដោយ​សាកលវិទ្យាល័យ​អារីហ្សូណា ឬ​សាកល​វិទ្យាល័យ​រដ្ឋហ្វតហេស៍ បន្ថែម​ពី​លើ​សញ្ញាបត្រ​ចេញ​ដោយ​សាកលវិទ្យាល័យ AUPP។

ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ​ឯកឧត្តម ម៉ាយ​ឃើល តាន់ កេង សុង ឯក​អគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម​បណ្ឌិត សាន វឌ្ឍនា អនុ​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា៕