ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកកញ្ចប់អាហារជូនសាសនិកឥស្លាមចំនួន២០០គ្រួសារ សម្រាប់ខែរ៉ាម៉ាឌន


នាព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកកញ្ចប់អាហារជូនសាសនិកឥស្លាមចំនួន២០០គ្រួសារ សម្រាប់ខែរ៉ាម៉ាឌន (Ramadan) ដែលរៀបចំដោយអង្គការសប្បុរសធម៌មេគង្គ (Mekong Charity) នៅក្នុងបរិវេណវិហារឥស្លាម នូរុលអៀសសាន្ត គម.៧ ស្ថិតនៅភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។