ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជា


នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនកម្ពុជាមកពី១០ឃុំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ៨៥៦នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅផ្តល់ជូនបងប្អូនទាំង ៨៥៦នាក់ ដោយម្នាក់ៗទទួលបាននូវថវិកាចំនួន ៥ម៉ឺនរៀល និងអង្ករចំនួន ២០គីឡូក្រាម ព្រមទាំងបានឧបត្ថម្ភនូវថវិកាចំនួន១០លានរៀលដល់សមាគមអតីតយុទ្ធជនស្រុកសង្កែ សម្រាប់បំរើការងារទូទៅក្នុងសមាគមផងដែរ ៕

15181471_1358329050875877_1828996369604176949_n

15220102_1358328864209229_2411584072169517733_n

15285010_1358328907542558_7345156816144612197_n

15230583_1358329207542528_1566177439275346291_n

15230729_1358328870875895_541719620989932444_n

15232194_1358329127542536_849523703980531019_n

15232212_1358328940875888_1534438333813921599_n

15171083_1358329047542544_932570518250451330_n