សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធិបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន


នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជាៈ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ ” ដែលធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ។ វេទិកាធុរកិច្ចកម្ពុជា-ចិននេះ រៀបចំរួមគ្នាដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប(L.Y.P Group) របស់ប្រទេសកម្ពុជា ដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករជាច្រើនមកពីប្រទេសចិន និងកម្ពុជាជាច្រើនរូបទៀតដើម្បីជួបពិភាក្សាអំពីគម្រោងវិនិយោគផ្សេងៗរបស់ប្រទេសចិននៅកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកវេទិកាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថាដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិនចិន និងកូរ៉េដែលមកវិនិយោគ ឬមកទសេចរណ៍នៅកម្ពុជា ដោយមានសំណើសុំនិងឯកភាពពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចតេជោ ហ៊ុន សែន បានសំរេចផ្តល់ជូនទិដ្ឋាកា (Visa) ម្តង៣ឆ្នាំ (ចេញចូលច្រើនដង) ដល់អ្នកវិនិយោគរួមទាំងអ្នកទេសចរណ៍ចិន និងកូរ៉េ។ សម្តេចតេជោ បានរំលឹកផងដែរថា នៅពេលរំដោះប្រទេសពី របបប៉ុលពតគឺមិននឹកស្មានថាទីក្រុងភ្នំពេញនឹងមានការរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ ការរីកចម្រើនរបស់រាជធានីភ្នំពេញមកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសពីមិត្តចិន។ មិត្តចិនបានជួយកសាងផ្លូវវែងជាងគេបំផុតនៅកម្ពុជាប្រវែង ១៥០០គម និងស្ពានចំនួន ៧ ប្រវែង ៣១០៤ម៉ែត្រ រួមទាំងគម្រោងផ្គត់ផ្គង់ថាមពលអគី្គសនីពីអ្នកវិនិយោគិនចិន (BOT) ជាដើម។ កម្ពុជា និងមិត្តចិនមានចំណងទំនាក់ទំនងមិត្តភាពល្អជាមួយគ្នាជាយូរលង់ណាស់មកហើយចាប់តាំងពីអតីតប្រមុខ រដ្ឋចិន ម៉ៅ សេទុង និង លោកនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទបំផុតជាមួយអតីព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ជំនាន់សង្គមរាស្រ្តនិយម។ ហើយចាប់ពីឆ្នាំ ២០១០ មកគឺប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ឋ សាស្រ្តគ្រប់ជ្រុងជ្រោយដ៏សំខាន់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីគោលដៅរួមរវាងថ្នាក់ដឹកនាំនៃប្រទេសចិន និងកម្ពុជាគឺមានគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន៥,០០០លានដុល្លារ នៅឆ្នាំ២០១៧ ។ ប្រទេសចិនជាប្រទេសដែលមានប្រភពទុនវិនិយោគធំជាងគេប្រមាណ ៤,៩០០ លានដុល្លា ហើយជាក់ស្តែងនៅតំបន់សេដ្ឋកិច្ចពិសេស ចិនបានវិនិយោគទឹកប្រាក់ចំនួន៥៦០លានដុល្លារ។ ចិនមានគម្រោងវិនិយោគជាង៨៤គម្រោងដែលគិតជាទឹកប្រាក់ប្រមាណ ៧១៦លានដុល្លារ។ ទន្ទឹមនឹងនេះ ចិនក៏កំពុងវិនិយោគលើវិស័យធនាគារផងដែរដែលមានធនាគារឯកទេស១ និងធានាគារពាណិជ្ជ២ ដែលសរុបទឹកប្រាប់វិនិយោគប្រមាណ ២២៣ លានដុល្លារ។ ចំពោះជើងយន្តហោះ គឺ១សប្តាហ៏មានជើងហោះហើរពីចិនមកកម្ពុជាមានចំនួន៩៣ ជើង ដែលចំនួននេះជាចំនួនច្រើនគួរអោយចាប់អារម្មណ៍។ ដូច្នេះ តាមប្រធានបទនៃវេទិកាថ្ងៃនេះ គឺបានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់រាជរដ្ឋាពិបាលកម្ពុជា រដ្ឋាពិបាលចិន និងសហគ្រាសឯកជន ដូចជា CMIG ដើម្បីបន្តឈានទៅមុខក្នុងការអភិវឌ្ឍឱកាសវិនិយោគក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ហើយនៅក្នុងវេទិកាធុរកិច្ចកម្ពុជា ចិនលើកដំបូងនេះនឹងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនិងគម្រោងវិនិយោគមួយចំនួនដែលក្នុងនោះក៏មានគម្រោងវិនិយោគសាងសង់ទីក្រុងរណបមិត្តភាពកម្ពុជា-ចិន នៅភ្នំពេញនេះទៀតផង។ កម្ពុជាពិតជាមសក្តានុពលយ៉ាងច្រើនក្នុងការវិនិយោគ ក្នុងនោះរួមទាំងអំណោយផលនៃស្ថេរភាពនយោបាយ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលធានាបាននូវលំនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧% និងមានកម្លាំងពលកម្មជាង៧០ភាគរយដែលកអាច បម្រើទីផ្សារបានយ៉ាយងាយស្រួលទៀតផង។ ទន្ទឹមនឹងនេះ គឺកម្ពុជាជាសមាជិកអាស៊ានដែលមាន ទីផ្សារជាង៦០០លាននាក់ ដែលកាន់តែងាយស្រួលដល់អ្នកវិនិយោគ។
សូមអរគុណមិត្តចិនដែលកំពុងជួយកសាង និងបន្តវិនិយោគនៅកម្ពុជា និងជ្រើសរើសកម្ពុជាជាទិសដៅ វិនិយោគប្របកដោយជំនឿទុកចិត្តបំផុត៕

15288592_1358356654206450_4534661658542618351_o

15288534_1358356707539778_8435769562650027534_o

15326218_1358356650873117_1385777820411112091_o

15235431_1358356864206429_1839897073116863817_o

15259519_1358356657539783_1035992495070493972_o

15252489_1358356844206431_542086113293066752_o

15325352_1358357504206365_1785852319297197595_o

15304065_1358356880873094_6498697127466033981_o

15326049_1358356704206445_3517852120012115620_o

15326297_1358357530873029_1945432446909080474_o

15326276_1358357410873041_2145198630821587267_o