សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។
២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងរបៀបវរៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។
៣. កំណត់របៀបវារៈ និងកាលបរិចេ្ឆទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការ ដែលជាវិស័យពាក់ព័ន្ធ និងស្តាប់មតិពិភាក្សារបស់អង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តជាឯកច័ន្ឆ៖ កំណត់យកកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយមានរបៀបវារៈ៖
១. ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២. ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងរបៀបវរៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។

15259503_1359576557417793_8869677505390915681_o

15272069_1359576687417780_5028268974888418528_o

15272091_1359576660751116_341905725686877547_o

15272097_1359576807417768_7959650412564547515_o

15288666_1359576824084433_2772111664542336079_o

15304573_1359576910751091_5280742174254516795_o

15325276_1359576637417785_8776248600574396776_o

15326191_1359576840751098_1734333671673004516_o

15325294_1359576940751088_1300491670842357833_o