ជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ និងប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក​ (WFP)


ថ្ងៃអង្គារ​ ២កេីត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឺងថ្ងៃទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅបន្ទប់លេខ៣​ សាលាខេត្ត​សៀមរាប​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ បានជួបពិភាក្សាការងារ​ជាមួយប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក​ ដឹកនាំដោយ​ លោកស្រី​ ERDELMANN Francesca នាយិកា​កម្មវិធី​ស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា​ និងមានការចូលរួមពី​ លោកនាយករងរដ្ឋបាល​ នាយករងទីចាត់ការអន្តរវិស័យ​ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​ និងប្រតិភូអមដំណេីរកម្មវិធីស្បៀងអាហារពិភពលោក​ ។

កម្មវិធី​ស្បៀងអាហារពិភពលោក​(WFP) នៃអង្គការសហប្រជាជាតិ​ គឺជាអង្គការដ៏ធំមួយដែលប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន​ និងបានធ្វេីការទូទាំងពិភពលោក​ ដេីម្បីធានាថា​ គ្មានកុមារណាម្នាក់ដែលចូលគេងទាំងនៅឃ្លានអាហារឡេីយ​ ហេីយគ្រួសារក្រីក្រ​ និងគ្រួសារងាយរងគ្រោះទាំងអស់​ជាពិសេស​ ស្រ្ដី​ និងកុមារ​ អាចទទួលបាននូវអាហារ​ដែលមានអាហាររូបត្ថម្ភ​តាមតម្រូវការរបស់ពួកគេ។

ក្នុងនោះដែរ​ កម្មវិធី​ស្បៀងអាហារពិភពលោក​បាន​ និងកំពុងអនុវត្តកម្មវិធីអាហារតាមសាលារៀននៅក្នុងខេត្តទាំង​ ៨​ រួមមាន​ ខេត្ត​សៀមរាប​ បាត់ដំបង​ ឧត្តរមានជ័យ​ កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ កំពង់ឆ្នាំង​ និងខេត្ត​ពោធិ៍សាត់​។

គោលបំណង​ នៃជំនួបពិភាក្សា​ការងារ​នេះ​ គឺ៖
១-​ដេីម្បីបង្កេីននូវលទ្ធភាពទទួលបានការអប់រំ​ ធានាបានការមករៀនទៀងទាត់​ កាត់បន្ថយការបោះបង់សិក្សា​ថ្នាក់បឋមសិក្សា​
២-កាត់បន្ថយ​ភាពស្រេកឃ្លានរយៈពេលខ្លី
៣-ពង្រឹងការអភិវឌ្ឍន៍របស់កុមារ​ និងការចុះឈ្មោះចូលរៀនបានត្រឹមត្រូវតាមអាយុកំណត់
៤-បង្កេីនភាពជាម្ចាស់ដល់ថ្នាក់ជាតិ​ អភិវឌ្ឍន៍សមត្ថភាព​ និងលេីកកម្ពស់និរន្តរភាពសង្គម​ ។

លោកអភិបាលរងខេត្ត​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាប្រធានប្រតិភូ​ និងក្រុមការងាររបស់អង្គការស្បៀងអាហារពិភពលោក(WFP) ទាំងអស់ដែលបានជួយទំនុបម្រុងឧបត្ថម្ភអាហារមកលេីស្រ្ដី​ និងកាមារកម្ពុជា​ ជាពិសេស​ សម្រាប់ការឧបត្ថម្ភកម្មវិធីអាហារដល់សាលាបឋមសិក្សាចំនួន​ ៤០៦​ នៅក្នុងខេត្តសៀមរាប។

លោកស្រី​នាយិកា​អង្គការស្បៀងអាហារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប​ និងរាជរដ្ឋាភិបាលកម្ពុជា​ ពិសេស​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលបានអញ្ជេីញប្រតិភូ​ និងមន្ត្រី​ នៃប្រទេស​ទាំង​ ៦០​ លេីពិភពលោក​ដែលបានទទួលការឧបត្ថម្ភពីអង្គការស្បៀងអាហារ​ពិភពលោក​ ដេីម្បីរៀបចំកិច្ចប្រជុំដ៏ធំមួយ​ នៅខែធ្នូ​ ឆ្នាំ​២០១៩​ ខាងមុខ​ ហេីយខេត្តសៀមរាប​ គឺជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំនេះ៕