រដ្ឋបាលខេត្តកំពតទទួលស្វាគមន៍គណៈប្រតិភូ​ គណៈកម្មការទី៧​ នៃរដ្ឋសភា


ព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី​ ០៥​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ ទទួលស្វាគមន៍គណៈប្រតិភូ​ គណៈកម្មការទី៧​ នៃរដ្ឋសភា
ដឹកនាំដោយ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការ​អប់រំយុវជន​ និងកីឡា​ ធម្មការសាសនា​ វប្បធម៌​ ទេសចរណ៍​ នៃរដ្ឋសភា។

វត្តមាន​អញ្ជើញ​ចូលរួមក្នុងពិធីនេះមាន៖​ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកជំទាវ អនុគណៈកម្ម្មការ​ សមាជិកគណៈកម្មការ​ លោក​ លោកស្រីគណៈប្រតិភូអមដំណេីរ​ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល​ខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបចំនួន ៥០នាក់។