ផ្លូវដី ឬផ្លូវគ្រួសក្រហម ត្រូវបានកែលំអ ជួសជុលជាផ្លូវចាក់កៅស៊ូ


ផ្លូវដី ឬផ្លូវគ្រួសក្រហម ត្រូវបានកែលំអ ជួសជុលជាផ្លូវចាក់កៅស៊ូ នៅតាមភូមិ ឃុំ ទៅតាមសំណូមពររបស់ប្រជាជនជាបណ្តើរៗ ។ បើសន្តិភាពនៅតែមាន នោះការអភិវឌ្ឍក៏ចេះតែរីកចំរើនជាលំដាប់.។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សង្ឃឹមថា អនាគត ផ្លូវដីនឹងត្រូវលប់បំបាត់ ហើយជំនួសមកវិញដោយផ្លូវកៅស៊ូ និងបេតុង នៅគ្រប់ភូមិ ឃុំ ដែលមានប្រជាជនរស់នៅ ៕