ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរៀបចំពិធីហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋនៅស្រុកអន្លង់វែង


ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកជាមួយប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដែលជាការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំនូវប្រសាសន៍អំពាវនាវពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះពលរដ្ឋទាំងអស់ សូមពិសានំបញ្ចុកសាមគ្គីជាតិ ដោយភាពសប្បាយរីករាយ និងពង្រឹងស្មារតីរួបរួមស្នេហាជាតិ សាមគ្គីជាធ្លុងមួយទូទាំងប្រទេស ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។