សម្តេច សាយ ឈុំ អញ្ជើញ បើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ នៅវិមានព្រឹទ្ធសភា អង្គព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀរវារៈដូចខាងក្រោម៖
១. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
២. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ។
ដោយមានការចូលរួមបំភ្លឺលើសេចក្តីព្រាងច្បាប់ខាងលើ ពីតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមកពីក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដោយមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមួយចំនួន។ ក្រោយពីបានស្តាប់ ដោយយកចិត្តទុកដាក់នូវ របាយការណ៍ និងសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការដែលជាវិស័យមានសមត្ថកិច្ច ការពិភាក្សាផ្តល់យោបល់ពីតំណាងក្រុមសមាជិកព្រឹទ្ធសភា និងការបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភា បានអនុម័ត៤៣សម្លេងលើចំនួនសមាជិកព្រឹទ្ធសភាដែលបានចូលរួម យល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ស្តីពី ហរិញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ និងបានអនុម័ត ជាឯកច្ឆ័ន ( ៥១/៥១សម្លេង ) យល់ព្រមដោយឥតកែប្រែ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ស្រមតាមរបៀបវារៈ ដែលបានគ្រោងទុក ៕

15304633_1364827416892707_8919205320491153383_o

15326219_1364827080226074_2615949387153190513_o

15391265_1364827270226055_415412496351650222_o

15304615_1364827203559395_5914826389394536608_o

15271978_1364827266892722_9190461276988084228_o

15289097_1364827083559407_1258528833868014399_o

15384637_1364827166892732_7467207594966374984_o

15288678_1364827673559348_7322143013384623184_o