ក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារជាមួយក្រុមបេសកម្មរបស់ដៃគូអភិវឌ្ឍន៍ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)


នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារគ្រប់គ្រង និងអនុវត្តន៍គម្រោង “វិស័យទឹកនិងកសិកម្ម (WASP)” និងកម្មវិធី “ការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM)” បានជួបពិភាក្សាការងារជាមួយក្រុមបេសកម្មរបស់ដៃគូអភិវឌ្ឍន៍ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង​ អាជ្ញាធរទន្លេសាប​ និងជានាយកកម្មវិធី WAT4CAM។ កិច្ចពិភាក្សានេះផ្តោតទៅលើ ៖

១). ការពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តក៏ដូចជាការរៀបចំបិទបញ្ចប់គម្រោង WASP រួមទាំងអំពីបញ្ហានានា ដែលនៅសេសសល់និងដែលត្រូវចូលរួមដោះស្រាយដោយភាគីពាកព័ន្ធ។
២). ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងនិតិវិធីមួយចំនួននៃការចាប់ផ្តើមការអនុវត្តកម្មវិធី WAT4CAM។

កិច្ចប្រជុំបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាវិជ្ជមានជាមួយដំណោះស្រាយនានា ដែលបានលើកឡើង និងក្រោមបរិយាកាសរីករាយ សហប្រតិបត្តិការ យោគយល់ និងការទទួលខុសត្រូវ។