តើ​អ្វី​ជា​មូលដ្ឋាន​គ្រឹះ​ដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​រឹងមាំ​ជាង​បណ្តា​ប្រទេសជិតខាង


វិស័យ​អចលនទ្រព្យ​បាន​ចូលរួម​ចំណែក​ ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​ ជាពិសេស​នៅ​ត្រឹម​រយៈពេល​ជាង១០ឆ្នាំ​ចុងក្រោយ​នេះ​តែម្ដង​ ។ តើមាន​ចំណុច​អ្វីខ្លះ​ដែល​ជួយ​គាំទ្រ​ និង​ជម្រុ​ញឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​រក្សា​បាន​ភាព​រឹង​ម៉ាំ​។

​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Mekong​ និង​ជា​ប្រ​ធា​សស​មា​គម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១០​ មិថុនា​កន្លងមក​ថា​ នៅក្នុង​ឆ្នាំនេះ​ សកម្មភាព​ ទិញ​-លក់​ អចលនទ្រព្យ​ នៅតែ​មាន​ភាព​រ៉ឹង​មាំ​ ហើយ​វិស័យ​នេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ និង​រីកចម្រើន​បន្ត​ទៀត​។

​លោក​បាន​បន្ត​ថា​ “អ្វី​ដែល​នៅ​ពីក្រោយ​ភាព​រីកចម្រើន​នេះ​ ដោយសារ​បណ្តាល​មក​ពីក​ត្តា​មួយចំនួន៥​ ដែល​ទ្រ​ទ្រង់​កំនើ​ននៃ​វិស័យ​នេះ​”។

កត្តា​សំ​ខាន់​ៗទាំងនោះ​មាន​ដូចជា​ ទី១​ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ ដែល​អ្នក​អភិវឌ្ឍន៍​ចាប់​យក​ឳកាស​ធ្វើការ​វិនិយោគ​ និង​អាច​រកបាន​ប្រាក់ចំណេញ​ច្រើន​ ទី២​ ប្រទេស​នេះ​ មាន​ប្រាក់ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ​ច្រើនជាង​ប្រទេស​ ដែល​មានការ​អភិវឌ្ឍន៍​ ទី៣​ កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ចលករ​ជួយ​ជម្រុ​ញវិស័យ​នេះ​កាន់តែ​មាន​ភាព​រ៉ឹង​មាំ​ ទី៤​ ការ​គាំទ្រ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ និង​ទី៥​ ការ​វិនិយោគ​បន្ថែម​ពី​អ្នក​វិនិយោគ​បរទេស​លើ​គម្រោង​នានា​ ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​ (Investment​ Fund​)។

នាយិកា​រប្រ​ចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ ធ្លាប់​បាន​លើកឡើង​ថា​ នៅក្នុង​ឆ្នាំនេះ​យើង​សង្កេតឃើញ​ មាន​គំរោង​វិ​និ​យោ​គថ្មី​ៗពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​។ អ្នកនាង​បាន​បន្ត​ទៀត​ថា​ ជាក់ស្តែង​នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ មាន​គម្រោង​សំណង់​អាគារ​ពាណិជ្ជកម្ម​មួយចំនួន​ ក៏ដូចជា​ផ្សារ​ទំនើប​ផង​ដែរ​ នឹង​បញ្ចប់​គម្រោង​របស់​ខ្លួន​ ដែល​ជា​កក្តាមួ​យជម្រុ​ញឱ្យ​វិស័យ​នេះ​មានការ​កើនឡើង​ជាលំដាប់​។

នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​សិក្សា​ និង​រក​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​ ដែល​ក្នុង​នោះ​មាន​ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ និង​កូរ៉េ​ជាដើម​ ដែលគេ​រំពឹង​ថា​ នឹង​មាន​វត្តមាន​ក្រុមហ៊ុន​បរ​ទេស​ថ្មី​ៗ ចូល​មក​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​កាន់តែ​ជួយ​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​កាន់​ខ្លាំងក្លា​៕