គ្រូបង្រៀនកម្ពុជាអាចមានសមត្ថភាពល្អនិងខ្លំាងជាងបណ្តាប្រទេសដែលមាន ការរីកចម្រើន


ខេត្តសៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦–គ្រូបង្រៀននៃប្រទេសកម្ពុជាកំពុងមានការវិវត្ត រីកចម្រើនលឿនគួរឱ្យកត់សម្គាល់ ដែលអាចមានសមត្ថភាពល្អ និងខ្លំាងជាងគ្រូបង្រៀន នៃបណ្តាប្រទេសដែលកំពុងមានការរីកចម្រើន បើទោះបីជាកម្ពុជា គ្រូបង្រៀនឬអ្នកមានចំណេះដឹង ត្រូវបានគេសម្លាប់ចោលអស់ប្រមាណ៨០ភាគរយ ហើយត្រូវបានបណ្តុះបណ្តាលធនធានមនុស្ស ថ្មីក៍ពិតមែន។
នេះជាប្រសាសន៍ឆ្លើយតបរបស់តំណាងអង្គការយូណេស្កូ ទៅនឹងឯកឧត្តមបណ្ឌិត ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាដោយសារតែ គ្រូបង្រៀនឬអ្នកមានចំណេះដឹង ត្រូវបានគេសម្លាប់ចោលអស់ប្រមាណ៨០ភាគរយ នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដូច្នេះឯកឧត្តមទទួលស្គាល់ថា គ្រូបង្រៀនរបស់កម្ពុជាគឺនៅមានកម្រិត បើប្រៀបធៀបជាមួយប្រទេសគេ ដែលមានការរីកចម្រើនយូរមកហើយនោះ ដោយសារតែគ្រូបង្រៀន កម្ពុជា ត្រូវបណ្តុះបណ្តាលធនធានថ្មីទំាងអស់។
លោក JORAN NAIDOO តំណាងឱ្យអង្គការយូណេស្កូ បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចំាឆ្នំាលើកទី៩ នៃក្រុមការងារអន្តរជាតិដើម្បីគ្រូបង្រៀន ក្រោមប្រធានបទ លើកទឹកចិត្តគ្រូបង្រៀន ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាបកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយមានប្រទេសជាង៥០នៅក្នុងពិភពលោកចូលរួម។
កិច្ចប្រជុំនោះដែរ គេបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នា ពាក់ព័ន្ធទៅនឹងការងារគ្រូបង្រៀន ដែលក្នុងនោះទី១តើត្រូវបណ្តុះបណ្តាលគ្រូបង្រៀនថ្មីរបៀបណាឱ្យមានប្រសិទ្ធភាពក្នុងការបង្រៀនសិស្ស ទី២ តើត្រូវបណ្តុះបណ្តាលជំនាញគុណវុឌ្ឍដល់គ្រូបង្រៀនរបៀបណា និងទី៣គ្រូដែលកំពុងតែបង្រៀន រាល់ថ្ងៃ តើត្រូវលើទឹកចិត្តពួកគាត់បែបណាខ្លះ?។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហង់ ជួនណារុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចំាឆ្នំាលើកទី៩ នៃក្រុមការងារអន្តរជាតិដើម្បីគ្រូបង្រៀនថា តាមការស្រាវជ្រាវកន្លងមកឃើញថា សៀវភៅសម្រាប់បង្រៀន សិស្សគឺមានគុណភាព តែសិស្សដែលរៀននៅខ្សោយ មូលហេតុដោយសារតែសមត្ថភាពគ្រូ បង្រៀននៅមានកម្រិត។

naron-1

naron-2

naron-3

naron-4

naron-5

naron-6