នំបញ្ចុក តេជោសន្តិភាព នៅសាធារណរដ្ឋ​ ម៉ាលី


នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩
លោកវរសេនីយ៍ឯក ជួន វុទ្ធី មេបញ្ជាការ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ បានដឹកនាំកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី បានចូលរួមពិធីទទួលទាននំបញ្ចុក តេជោសន្តិភាព ជាមួយមិត្តបរទេស បញ្ជាក់ពី សាមគ្គីភាព ឯកភាពជាតិ និងអន្តរជាតិដើម្បីចូលរួមបំពេញភារកិច្ច មនុស្សធម៌ជូនពិភពលោក។