ឯកត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ​ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣ ចំនួន ២៧រូប ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៏បន្តថា ការប្រកាសទ្រព្យសម្បត្តិនិងបំណុលគឺជាកាតព្វកិច្ចដែលសមាជិកក្រុមប្រិក្សាខេត្ត ក្រុងស្រុកទាំងអស់ត្រូវតែបំពេញឲ្យបានរួសរាន់ហើយក៏ត្រូវបំពញដោយភាពស្មោះត្រង់ ជៀសវាងមានបញ្ហាអ្វីមួយនៅពេលដែលអង្ភភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត បែរជាមានបញ្ហាមិនប្រក្រតីដែលនាំអោយមានបញ្ហាដល់ខ្លួនទៅវិញ។

នៅក្នុងឱកាសនោះដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិថ្មី ត្រូវប្រឹងប្រែងបំពេញការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមដាន និងជំរុញការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត និងមន្ត្រីដែលបំពេញការងារបំរើប្រជាពលរដ្ឋអោយបានជាប់ជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបម្រើសេវាសាធារណៈជូនបងប្ងូនប្រជាពលរដ្ឋនិងដំណើរការអភិវឌ្ឍន៍ក្នុងខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសនាំមកនូវប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល៕