រដ្ឋាភិបាល​ប្រមូល​ពន្ធ​បាន​ជាង​ ១៣៣៥លាន​ដុល្លារ​ក្នុងរយៈពេល ៥​ខែ​ដើមឆ្នាំ​នេះ


រដ្ឋាភិបាល​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ប្រមូល​ពន្ធ​-អាករ​តាម​ប្រពន្ធ​គ្រប់គ្រង​ទិ​ន្ន័​យចំណូល​អន​ឡាញ​ (Online​) គ្រប់់​ប្រភេទ​បាន​ចំនួន​ជាង​ ១៣៣៥លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ កើនឡើង​ ២៩១​,៧៣លាន​ដុល្លារ​ ស្មើ​នឹង​កំនើន ២៧​,៩៤ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប៉ុន្តែ​បើ​គិត​សម្រាប់​តែ​ខែ​ ឧសភា​ ការ​ប្រមូល​ពន្ឋ​បាន​ចំនួន​ ១៨៥​,៨៣លាន​ដុល្លារ​អាមេរិក​កើនឡើង៥១​,៤៩​ លាន​ដុល្លារ​អាមេរិក​ស្មើ​នឹង​កំនើន៣៨​,៣៣​% ។

ឯកឧត្តម​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​នៃ​អគ្គ​នាយដ្ឋាន​ពន្ធដារ​បាន​ឲ្យដឹង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ លទ្ធផល​ការងារ​ប្រមូល​ពន្ធ​ខែឧសភា​ នៅ​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ជម្រុ​ញប​ន្ថែម​ដល់​អង្គភាព​ ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ វិន័យ​ការងារ​ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ ក្នុង​ការ​ផ្តល់​សេវា​ជូន​អ្នកជាប់ពន្ធ​ ​; និង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​នៅ​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​ថ្លែង​នៅក្នុង​ក្ន​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP​) កាលពី​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ថា​ ​ការ​ប្រមូល​ពន្ធដារ​ និង​ពន្ធគយ​ ក្នុងរយៈពេល៥ខែ​ដំបូង​ ពោល​ចាប់ពី​ខែមករា​ ដល់​ខែឧសភា​ឆ្នាំ២០១៩នេះ​ សម្រេច​លើស​ពី​ផែនការ​ ដែល​រាជរដ្ឋាភិបាល​ បាន​គ្រោងទុក​។

សម្តេច​តេជោ​ថា​ “ឆ្នាំនេះ​ទោះបីជា​កម្ពុជា​បង្កើន​ពិ​ដាន​នៃ​ប្រាក់ចំណូល​ ក៏​កម្ពុជា​នៅតែ​ធានា​ថា​ផែនការ​នឹង​ត្រូវ​លើស​ ព្រោះថា​បច្ចុប្បន្ន​វប្បធម៌​បង់ពន្ធ​ នៅក្នុងចំណោម​ប្រជាពលរដ្ឋ​របស់​យើង​កាន់តែ​ល្អ​ប្រសើរ​”៕