ក្នុងឱកាសប្រារព្ធពិធីប្រកាសផ្ទេរ និងតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញឱ្យមន្ទីរបរិស្ថានបន្តសហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត សាលាក្រុង និងអង្គភាពពាក់ព័ន្ធ ដើម្បីសម្រេចបានជោគជ័យ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។ ដោយឡែក ក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិនៃខេត្តទាំង៥ ក្នុងភូមិសាស្ត្រខាងកើតទន្លេមេគង្គ ដែលរួមមាន៖ រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងត្បូងឃ្មុំ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការអនុវត្តឱ្យជោគជ័យនូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង១២តំបន់ សំដៅប្រែក្លាយតំបន់ការពារនិងអភិរក្សទាំងនេះឱ្យទៅជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងធានាបាននូវសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព។
ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ ប្រកាសផ្ទេរ និងតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
