គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​កំពុង​ពង្រីក​សក្តា​នុ​ពល​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១


នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​បាន​នឹង​កំពុង​រត់ប្រណាំង​គ្នា​ទៅ​អភិវឌ្ឍន៍​ នៅ​តាម​បណ្តោ​ផ្លូវជាតិ​លេខ១​ បន្ទាប់ពី​រដ្ឋាភិបាល​ស្ថាបនា​រួចរាល់​ ដែល​ធ្វើ​ឱ្យ​ផ្លូវ​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​បន្ថែម​ទៀត​។

ជាមួយ​នឹង​កំនើ​នប្រ​ជា​សាស្រ្ត​ ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​ធ្វើឲ្យ​តំបន់​នេះ​ កំពុង​មានការ​រីកចម្រើន​ខ្លាំង​ ដោយមាន​គំរោង​បុរី​លំនៅ​ដ្ឋាន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូ​ រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​នានា​។ គំរោង​ទាំងនោះ​រួមមាន​ដូចជា​។

១) គម្រោង​ One​ Central​ Tower​

អាគារ​ពាណិជ្ជកម្ម​ចំរុះ​ One​ Central​ Tower​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ និង​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ ទាន់សម័យ​មាន​កម្ពស់៣៨ជាន់​មាន​ចំនួន៥អាគារ​ សាងសង់​នៅ​លើ​ផ្ទៃដី២៤​,០០០ម៉ែត្រការ៉េ​ មានតម្លៃ​ទុន​រហូត២០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​ផុស​ឡើង​នៅ​តំបន់​បឹង​ស្នោ​រ ក្បែរ​កោះ​នរា​ ក្រុងភ្នំពេញ​នា​ពេល​ខាងមុខនេះ​។

២ គម្រោង​ផ្សារ​ទំនើប​ Peng​ Hourt​ ECO​ Mall​

គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ​បែប​ចម្រុះ​ ​ECO​ Mall​ ​កំពុង​សាង​សាង​នៅ​ជាប់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ លើ​ផ្ទៃដី៦ហិ​កតា​ និង​ទំហំ​សរុប​អាគារ​ជាង២៦ម៉ឺន​ម៉ែត្រការ៉េ​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។ គំរោង​នេះ​អាច​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​។

៣) គំរោង​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ​ EURO​ PARK​

គំរោង​រមណីយដ្ឋាន​ដ៏​ធំ​ ដែល​មាន​ស្តង់​ដា​អន្តរជាតិ​នេះ​ បាន​និង​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​បុរី​ប៉េង​ ហួត​ផង​ដែរ​។ គំរោង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប៉េង​ ហួត​បោះទុន​វិនិយោគ​រហូតដល់៦០លាន​ដុល្លារ​អាមេរិក​។

៤) ផ្សារ​សហគមន៍​បែប​ទំនើប​ស៊ី​វី​ល័យ​

ចម្ងាយ​ពី​ស្ពាន​ប្រហែល៣គីឡូម៉ែត្រ​ គឺ​នឹង​ឃើញ​ផ្សារ​ទំនើប​មាន​ភាព​ស្រដៀងគ្នា​នឹង​ផ្សារ​ទំនើប​ TK​ Avenue​ នៅ​ខាង ឆ្វេង​ដៃ​ទើបតែ​បើក​ដំណើរការ​ នោះ​គឺ​ The​ Park​ Community​ Mall​ និង​នៅ​ខាងស្តាំ​យើង​ឃើញ​មាន​ Polaris​ ​F&​B ដែល​មាន​ភោជនីយ​ដ្ឋាន​ទំនើប​ៗដូចជា​ Park​ Caf​é, Brown​ Caf​é, Pizza​ company​, Lucky​ Burger​ និង​ហាង​លក់​សំលៀកបំពាក់​ ព្រមទាំង​ហាងទំនិញ​ផ្សេងទៀត​។

៥) មជ្ឈ​មមណ្ឌល​កម្សាន្ត​របស់​ព្រីនស៍​

ក្រុ​មហ៊ុ​នព្រីនស៍​ (Prince​ Real​ estate​ Group​) ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ធ្លាប់​វិនិយោគ​លើ​វិស័យ​ខុន​ដូន​ សណ្ឋា​ការ​ ធនាគារ​ និង​អាគារ​ពាណិជ្ជកម្ម​ក៏បាន​បោះទុន​វិនិយោគ​ធ្វើ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​លើ​កោះ​ប្រាក់​ តាម​បណ្តោយ​ទន្លេ​មេ​គង្គ​ស្ថិ​ននៅ​ស្រុក​កៀនស្វាយ​លើ​ផ្ទៃដី​ទំហំ ១៣ហិ​កតា​ ដែល​នឹង​បើក​ដំណើរការ​នៅ​ឆាប់​ៗខាងមុខនេះ​។

៦) គម្រោង​បុរី​នានា​

នៅ​ផ្លូវជាតិ​លេខ១ មាន​គម្រោង​បុរី​ជាច្រើន​ដូចជា​ បុរី​មង្គល​ភ្នំពេញ​ដែល​កំពុង​នឹង​បើក​លក់​ថ្មី​ៗនេះ​នៅ​ជិត​ផ្សារ​ព្រែកឯង​ បុរី​ប៉េង​ហួត​ បុរិ​ហាយ​ធិច​ បុរី​សម្បត្តិ​មាន​ហេង​ បុរី​លឹម​ឈាង​ហាក់​ និង​សំណង់​លំនៅ​ដ្ឋាន​ផ្សេង​ៗទៀតផង​ដែរ​៕