កិច្ចប្រជុំស្តីពី ការផលិត និងចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិច និងគម្រោងសមិទ្ធផលសិក្សាស្តីពីការបង្កើតហេដ្ឋារចនាសម័្ពន្ធសុវត្ថិភាពនាវាចរណ៍


នៅសាលប្រជុំជាន់ទី៥ នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើឯកសារកិច្ចព្រមព្រៀងទ្វេភាគី ស្តីពី “ការផលិត និងចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិច(ENC)របស់ប្រទេសកម្ពុជា” និងគម្រោង “សមិទ្ធផលសិក្សាស្តីពីការបង្កើតហេដ្ឋារចនាសម័្ពន្ធសុវត្ថិភាពនាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។