ក្រសួងកិច្ចការនារី និងអង្គការ វីឌូ កម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្តីពី ការបើកគន្លឹះភាពជាអ្នកដឹកនាំរបស់ស្ត្រី (Unlocking Women´ s Leadership)


នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកិច្ចការនារី មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារី និងអង្គការ វីឌូ កម្ពុជា (WEDU Cambodia)លើគម្រោងស្តីពី ការបើកគន្លឹះភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកសី្រ ស្តើង ភារ៉ុង ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការវីឌូ កម្ពុជា និងលោក Mario Ferro សហស្ថាបនិកអង្គការ WEDU Thailand ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាមានគោលបំណងផ្តល់កិច្ចសហការក្នុងភាពជាដៃគូលើវិស័យសាធារណៈ សង្គម ឯកជន (Public Social Private partnership) ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ស្រ្តី តាមរយៈគម្រោងដែលនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ចាប់ពីពេលអនុស្សរណៈនេះដល់ឆ្នាំ២០២៤។