ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានអនុញ្ញាតឲ្យលោកស្រី Erica Mattellone, ឯកទេសវាយតម្លៃរបស់អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ភូមា និងម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ


អាជ្ញាធរមីន៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Erica Mattellone, ឯកទេសវាយតម្លៃរបស់អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ភូមា និងម៉ាឡេស៊ី ចូលជួបពិភាក្សាការងារគម្រោងវាយតម្លៃលើការអនុវត្តការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមាន ប្រសាសន៍ថ្លែងនូវអំណគុណចំពោះអង្គការ UNICEF ដែលតែងតែគាំទ្រលើការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសូមគាំទ្រឲ្យមានទីប្រឹក្សាជាតិ និងអន្តរជាតិ មកសិក្សាវាយតម្លៃលើការអនុវត្តការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ចំពោះលទ្ធផលនៃការវាយតម្លៃនឹងត្រូវបានផ្សព្វផ្សាយដល់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ។